ផ្ទាំង​បដា​​មាន​ប្រភព​ពី​ហ្វីលីពីន​ត្រូវ​បាន​កាត់​ត និង​ចែក​រំលែក​​ផុស​ផុល​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម

ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ចន្ទ​គតិ ត្រូវ​បាន​រៀបចំ​ប្រារព្ធ​ឡើង​នៅ​ទូទាំង​ប្រទេស​ចិន ហើយ​ក៏​ត្រូវ​បាន​ប្រារព្ធ​ឡើង​ខ្លះៗ​ផង​ដែរ​ពី​សំណាក់​ខ្សែ​ស្រឡាយ​កាត់​ចិន​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។ គ្រាន់​តែ ១​ថ្ងៃ​មុន​ពិធី​បុណ្យ​នេះ​ចាប់​ផ្ដើម​ឡើង រូបភាព​នៃ​ផ្ទាំង​បដា​ក្រហម​មួយ​ផ្ទាំង​ដែល​សរសេរ​ថា «ស្វាគមន៍​មក​កាន់​កម្ពុជា ខេត្ត​​របស់​ចិន» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ប៉ុស្តិ៍​នោះ​ត្រូវ​បាន​ចែក​ចាយ​ជាច្រើន​រួម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន ដែល​បង្ហាញ​នូវ​មតិ​ចម្រុះ​ជុំ​វិញ​វត្តមាន​ជន​ជាតិ​ចិន​នៅ​កម្ពុជា។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ផ្ទាំង​បដា​ក្រហម​មួយ​ដែល​សរសេរ​ថា​ «ស្វាគមន៍​មក​កាន់​កម្ពុជា ខេត្ត​​របស់​ចិន» ត្រូវ​បាន​មនុស្ស​ពីរ​នាក់​ចង​ព្យួរ​នឹង​បង្កាន់​ដៃ​ស្ពាន​មួយ ហើយ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ មួយ​ថ្ងៃ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ចាប់​ផ្ដើម​ឡើង។ ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «សារ​​ដ៏​សំខាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​(ស្វាគមន៍​មក​កម្ពុជា ជា​ខេត្ត​របស់​ចិន)​ជា​ប្រទីប​ដាស់​សតិ​កូន​ខ្មែរ​សុទ្ធ»។ Facebook Post | Archived Link ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​ភ្ជាប់​ជាមួយ​ផ្ទាំង​បដា​ក្រហម​នោះ សរសេរ​ថា​ «ស្វាគមន៍​មក​កាន់​កម្ពុជា ខេត្ត​របស់​ចិន» និង​ផ្ទាំង​បដា​មួយ​ទៀត​សរសេរ​ថា «ស្វាគមន៍​មក​កាន់​ហ្វីលីពីន ខេត្ត​របស់​ចិន»។ ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀប​រាប់​បន្ត​ថា​ «អាសន្ន​ធំ​ហើយ គោល​នយិបាយ​ផ្លូវ​១​ខ្សែ​ក្រវ៉ាត់​១​របស់​ចិន ធ្វើ​ឱ្យ​ប្រទេស​ហ្វីលីពីន​ និង​កម្ពុជា ក្លាយ​ជា​របស់​ចិន​បាត់​ទៅ​ហើយ។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ រក​ឃើញ​ចិន​​ៗ​វា​បាន​បង្ហាញ​បដា​២ ឬ​ច្រើន​ជាង ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​របស់​វា»។ ប៉ុស្តិ៍​ដដែល​នេះ បន្ត​ថា «នេះ​គឺ​ជា​ស្នាដៃ​របស់​លោក ហ៊ុន សែន […]

Continue Reading

តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

ការផ្ទុះឡើងសារជាថ្មី​នៃជំងឺ​​កូវីត១៩នេះ បានពាំនាំមកនូវព័ត៌មានក្លែងក្លាយ មិនពិត ខុសឆ្គង និងបំផ្លើស​អំពីវិធីទប់ស្កាត់ និងការ​ការពារកុំឲ្យឆ្លងនូវជំងឺមួយនេះ ក៏ដូចជា ករណីមួយចំនួននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសនៅលើវេទិកា​ហ្វេសប៊ុក ដែលប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើប្រាស់តែម្តង។ នេះក៏បាននាំមកនូវការផ្តោតយ៉ាងសំខាន់មួយ ក្នុងចំណោមប្រជាជននៅក្នុងតំបន់ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមនានា បានប្រទះឃើញរូបថតរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែកចាយ​យ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងការសរសេរបង្ហោះជាច្រើន​នៅលើបណ្តាញសង្គម​ធ្វីតធឺ(Twitter) ហ្វេសប៊ុក ក៏ដូចជានៅលើបណ្តាញសារអេឡិចត្រូនិច ដោយបានអះអាងថា មេដឹកនាំ​កម្ពុជា​រូប​នេះ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩មួយនេះ។ ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនពិតនោះទេ។ ការអះ​អាង​លើ​បណ្តាញសង្គម រូបថតរបស់សម្ដេច​​តេជោ ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់ចែករំលែក​យ៉ាងច្រើននៅលើកម្មវិធីផ្ញើសារដែលមានឈ្មោះថា​ LINE ។ ខាងក្រោមនេះ គឺជាការបកប្រែខ្លឹមសារជាភាសាខ្មែរ៖ «ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានធ្វើតេស្ត និងឆ្លងមេរោគកូវីត១៩ បន្ទាប់ពីលោក​បានថើបថ្ពាល់រាក់ទាក់ជាមួយនឹងជនបរទេស ដែលក្រោយមកជនបរទេសរូបនោះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺឆ្លងកូវីត១៩ នៅប្រទេសម៉ាឡេស៊ី»។ ខាងលើនេះ គឺជារូបថតរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយភ្ជាប់មកនូវចំណងជើងខ្លឹមសារមិនត្រឹមត្រូវ| Archived ស្របពេលនេះដែរ […]

Continue Reading