Fact-Check: រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ត្រូវបានកាត់តភ្ជាប់នឹងអតីតមេដឹកនាំវៀតណាម
ខណៈដែលកម្ពុជាកំពុងស្ថិតលើដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ក្រោមជាតិនៅឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២២ខាងមុខនោះ ការចោទប្រកាន់ពីគណបក្សនយោបាយមួយទៅលើគណបក្សនយោបាយមួយទៀត ក៏ចាប់ផ្ដើមកើតឡើងវិញជាបណ្ដើរៗហើយ។ ទន្ទឹមគ្នានេះ មានរូបថតមួយបង្ហាញអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ឈរថតកៀកបង្កើយនឹងបុរសម្នាក់ ដែលជាអតីតមេដឹកនាំវៀតណាម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានបង្ហាញថា រូបថតនោះ មិនត្រឹមត្រូវនោះឡើយ ហើយវាត្រូវបានកែច្នៃមុននឹងបង្ហោះចែករំលែកនៅលើបណ្ដាញសង្គម។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី៧ ខែមេសា គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយក្នុងចំណោម ៥សន្លឹក ដែលបង្ហាញអ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន បានឈរជាប់នឹងបុរសម្នាក់ ដែលមានឈ្មោះថា ឡេ ឌឹកថូ (Lê Đức Thọ)។ សំណេរប៉ុស្តិ៍នោះ បានលើកឡើងថា វៀតណាមបង្កាត់ពូជសាសន៍ជាមួយខ្មែរ ដើម្បីបង្កើតអ្នកបន្តវេនដឹកនាំប្រទេសកម្ពុជា ដែលមានន័យថា អ្នកស្រី ប៊ុន រ៉ានី គឺជាអតីតភរិយារបស់លោក ឡេ ឌឹកថូ ហើយថា ពួកគាត់មានកូនប្រុសម្នាក់ គឺលោក ហ៊ុន […]
Continue Reading