តើលោកត្រាំ ពិតជាបានសរសេរថា “ចូ អ្នកដឹង​ហើយ​ថា ខ្ញុំជាអ្នកឈ្នះ” នៅក្នុងលិខិតប្រគល់ជូនលោក បៃឌិន មែនដែរឬទេ? ខាងក្រោមនេះ គឺជាសេចក្តីបកស្រាយ

International Politics

លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ការផ្លាស់ប្តូរនេះ បានកើតឡើងបើទោះបីជាលោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថា លោកបានឈ្នះការបោះឆ្នោត ហើយលទ្ធផលនៃការបោះឆ្នោតនោះ ត្រូវបានគេប្រកាសផ្ដល់ទៅលោក បៃឌិន ក៏ដោយ។

ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនពិតនោះទេ។

ការអះអាងលើបណ្តាញសង្គម៖

ចំពេលមានការអះអាងបែបនេះ ការផ្សព្វផ្សាយដ៏ផុសផុលមួយកំពុងសាយភាយលើបណ្ដាញសង្គម ដោយអះអាងថា មុននឹងលោក ត្រាំ ចាកចេញពីសេតវិមាន លោកបានសរសេរលិខិតមួយច្បាប់ទុកឱ្យលោក បៃឌិន ដែលរៀបរាប់ថា “ចូ អ្នកដឹងហើយថា ខ្ញុំជាអ្នកឈ្នះ”។ លិខិតនោះ ក៏មានភ្ជាប់មកជាមួយក្បាលលិខិតសេតវិមានផងដែរ ហើយត្រូវបានចែកចាយជាមួយនឹងការអះអាងថា វាជាលិខិតលោក ត្រាំ ហុចទៅឱ្យលោក បៃឌិន។ គេក៏មើលឃើញហត្ថលេខារបស់លោក ត្រាំ នៅផ្នែកខាងក្រោមនៃលិខិតនោះផងដែរ។

រូបភាពចម្លងចេញពីប៉ុស្តិ៍មួយ បានសរសេរថា “ចូ អ្នកដឹងហើយថា ខ្ញុំជាអ្នកឈ្នះ” លិខិតលោក ត្រាំ ប្រគល់ឱ្យលោក បៃឌិន។

ហ្វេកបុក | Archived

ការត្រួតពិនិត្យការពិត

យើងបានចាប់ផ្តើមការស៊ើបអង្កេតរបស់យើងដោយដំណើរការតាមរយៈការស្វែងរក នៅលើប្រព័ន្ធរូបភាព Google Reverse Image ដែលនាំឱ្យយើងរកឃើញថា មានលិខិតដូចគ្នា ដែលបានចេញផ្សាយនៅលើប្លុកដែលបានអះអាងថា លិខិតនោះត្រូវបានផ្ញើទៅពួកគេ ហើយស្នើសុំមិនឱ្យបោះពុម្ពផ្សាយរយៈពេល ១ម៉ោង។

Archived Link

បន្ទាប់មក យើងបានដំណើរការស្វែងរកពាក្យគន្លឹះនៅលើ Google ដើម្បីស្វែងរកលិខិតថ្មីៗរបស់លោក ត្រាំ ឬក្បាលលិខិតរបស់សេតវិមាន ដើម្បីធ្វើការប្រៀបធៀបអក្សរដែលគេផ្សព្វផ្សាយជាមួយនឹងអក្សរដើម។ ការប្រៀបធៀបអក្សរដើមរបស់លោក ត្រាំ និងអក្សរដែលគេផ្សព្វផ្សាយ យើងឃើញថាអក្សរដែលផ្ញើដោយការិយាល័យប្រធានាធិបតីអាមេរិក មិនមានត្រាការិយាល័យដូចនៅលើក្បាលលិខិតនោះទេ។ យើងក៏បានរកឃើញថា សំបុត្ររបស់ ត្រាំ ដែលសរសេរចេញពីការិយាល័យប្រធានាធិបតី មានទម្រង់ខុសគ្នាទាក់ទងនឹងកាលបរិច្ឆេទ។ អក្សរដើម មានដាក់ខែពីមុខថ្ងៃ ហើយផ្ទុយទៅវិញ ទីតាំងខែបែរជានៅក្រោយថ្ងៃទៅវិញដូចដែលគេបានឃើញក្នុងលិខិតកំពុងផុសផុលហ្នឹងស្រាប់។

យើងក៏បានរកឃើញថា ត្រាសម្រាប់សេតវិមានក៏មានភាពខុសប្លែកពីត្រាដែលបានបង្ហាញនៅក្នុងសំបុត្រនោះផងដែរ។ អ្នកអាចឃើញការប្រៀបធៀបខាងក្រោម។

Text Description automatically generated

យើងក៏បានរកឃើញភាពខុសគ្នារវាងហត្ថលេខាថ្មីៗរបស់លោក ត្រាំ និងហត្ថលេខានៅលើសំបុត្រដែលគេក្លែងបន្លំនោះផងដែរ។ យើងបានស្វែងរកសេចក្ដីរាយការណ៍នានា ដែលបង្ហាញឱ្យឃើញហត្ថលេខារបស់លោក ត្រាំ ដែលជាលទ្ធផលនាំឱ្យយើងឃើញថា សេចក្ដីរាយការណ៍ដែលនិយាយថា ហត្ថលេខារបស់លោក ត្រាំ បានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧។ អ្នកអាចឃើញការប្រៀបធៀបនៃហត្ថលេខាពីឆ្នាំ២០១៥ និង ២០១៧។

បន្ទាប់មក យើងបានប្រៀបធៀបហត្ថលេខានៅក្នុងសំបុត្រដែលគេក្លែងក្លាយនោះទៅនឹងនឹងហត្ថលេខានៅឆ្នាំ២០១៥ និង២០១៧ ហើយឃើញថា វាត្រូវគ្នានឹងហត្ថលេខាឆ្នាំ២០១៥ របស់គាត់ហើយមិនដូចនឹងលិខិតថ្មីៗនោះទេ។

ជាមួយនឹងការស្វែងរកពាក្យគន្លឹះបន្ថែមទៀត យើងបានរកឃើញថា មុនពេលចាកចេញពីសេតវិមាន លោក ត្រាំ បានទុកលិខិតមួយសម្រាប់អ្នកស្នងតំណែងរបស់គាត់ ដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យសេតវិមាន គឺលោក Judd Deere ។ ប៉ុន្តែ សេតវិមានមិនបានចេញផ្សាយខ្លឹមសារនៃកំណត់ហេតុរបស់លោក ត្រាំ ទេ។

យើងក៏បានអានសេចក្ដីរាយការណ៍មួយ ដែលលោកប្រធានាធិបតី បៃឌិន បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានទទួលលិខិតពីលោក ត្រាំ ហើយបានហៅវាថា “សប្បុរសណាស់”។

សេចក្តីសន្និដ្ឋាន 

Fact Crescendo Cambodia បានរកឃើញថា សំណេរដែលផុសផុលនៅលើបណ្ដាញសង្គម មិនត្រឹមត្រូវនោះឡើយ។ លោក ត្រាំ មិនបានទុកលិខិតឱ្យលោក បៃឌិន នៅក្នុងសេតវិមានដែលបានលើកឡើងថា “ចូ អ្នកដឹងហើយថា ខ្ញុំជាអ្នកឈ្នះ”ទេ។ លិខិតដែលគេបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្ដាញសង្គម គឺក្លែងក្លាយ។

Avatar

តើលោកត្រាំ ពិតជាបានសរសេរថា “ចូ អ្នកដឹងហើយថា ខ្ញុំជាអ្នកឈ្នះ” នៅក្នុងលិខិតប្រគល់ជូនលោក បៃឌិន មែនដែរឬទេ? ខាងក្រោមនេះ គឺជាសេចក្តីបកស្រាយ

Fact Check By: Jimmy 

Result: False

Leave a Reply

Your email address will not be published.