​ជនប​ង្ក​គ្រោះថ្នា​ក់ចរាចរណ៍​ម្នាក់​ ត្រូវ​បាន​កាត់​ត​អោយ​​មាន​ទឹក​មុខ​សើច​សប្បាយ​

បន្ទាប់​ពី​យុវជន​ម្នាក់​បាន​បើក​បរ​រថយន្ត​បុក​អ្នក​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ដែល​បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​រង​របួស​នៅ​លើ​ស្ពាន​ជ្រោយចង្វា​រួច​មក​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​យុវជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​ឈរ​សើច​ញញឹម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​ចែក​ចាយ​ និង​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ […]

Continue Reading

វីដេអូ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្នាំ​ចាស់​មិន​មែន​ជា​ហេតុការណ៍​កក​ស្ទះ​អំឡុង​ចូល​ឆ្នាំ​ចិន​ទេ

ខណៈដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ដើរ​លេ​ង​កម្សាន្ត​​​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ វីដេអូ​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​ការ​អះ​អាង​ថា ស្ថានភាព​​កក​ស្ទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាងនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២៣​ ទំព័រហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ […]

Continue Reading

រូបថត​​ជន​សង្ស័យ​៣​នាក់​ត្រូវ​បាន​កាត់​ត​បង្ហាញ​ឱ្យ​ឃើញ​​សើច​ញញឹម​

បន្ទាប់​ពី​បុរស ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​អំពើ​ហិង្សា​ទៅ​លើ​យុវជន-យុវតី​មួយ​ក្រុម​កាល​ពី​សប្ដាហ៍​មុន​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​បុរស​ទាំង​បី​រូប​នោះ​​បាន​ឈរ​កាន់​កាំបិត​ដង​វែង​ និង​ដែក​ទីប​ សើច​ញញឹម​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូប​ថត​បែប​​នេះ​​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មករា​ […]

Continue Reading

ចំនួន​មនុស្ស​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ចន្លោះ​២០ទៅ​៣០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​អគ្គិភ័យ​លើកាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ […]

Continue Reading

ក្រុមហ៊ុន​​ Sastra Film ច្រាន​ចោល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ជុំ​វិញ​ការ​ផលិត​រឿង​១៨​បូក

បន្ទាប់​ពី​ឈុត​ឆាត​សម្ដែង​ភាពយន្ត​បែប​ស្រើបស្រាល​របស់​ក្រុមហ៊ុន Sastra Film ត្រូវ​បាន​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​មក ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​ការ​អះ​អាង​មួយ​ថា នាយិកា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​នេះ និយាយ​ថា អ្នកស្រី​ចង់​ឃើញ​ភាពយន្ត​ស្រើប​ស្រាល​រីក​លូត​លាស់​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស។ ការ​បង្ហោះ​ខ្លឹមសារ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ព្រោង​ព្រោត ហើយ​ក៏​ទទួល​បាន​មតិ​រិះគន់​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ខ្លឹមសារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា […]

Continue Reading

តើ​នេះ​គឺ​ជាទិដ្ឋភាព​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​អង្គរវត្ត​ឆ្នាំ​១៩៣១​។​ ការបង្ហោះ​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ […]

Continue Reading

តើ​នេះពិត​​ជា​ទិដ្ឋភាព​ជន​រង​គ្រោះ​ថ្នាក់​ដោយសារ​ការ​បង្ហោះ​ម៉ូតូ​មែន​ដែរ​ឬ​ទេ​?

ការ​មិន​គោរព​ច្បាប់ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ បាន​បង្ក​ជា​​មូលហេតុនាំ​ឲ្យ​មាន​ការក​កស្ទះ​ គ្រោះថ្នាក់​ជាយថា​ហេតុ​ និង​អំពើហិ​ង្សា​នានា​​ជាច្រើន​។​ ក្នុង​ចំណោម​នោះ​ វីដេអូ​ឃ្លីប​មួយ​បង្ហាញ​ក្មេង​សិស្ស​សាលា​ ២នាក់​ បាន​ជិះ​ម៉ូតូ​បង្ហោះ​ ភ្ជាប់​ជាមួយ​នឹង​រូប​ថត​មនុស្ស​២នាក់​ស្ថិត​នៅ​ក្នុង​មឈូស​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​។​ ការ​បង្ហោះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ […]

Continue Reading

តើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​បុក​មាន់​មែន​ឬទេ?

ការអះអាង​ដ៏​ផុលផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ឃាត់​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ងាប់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ខុស​ច្បាប់។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ការ​បាន​បើក​បរ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ឯ​ឃុំ​ស្ពឺ។ ការ​អះ​អាង​នេះ […]

Continue Reading

តើ​ព្រះ​សង្ឃ​ខ្មែរ​ក្រោម ថាច់ ណាស៊ី សុគត​ដោយសារ​មូលហេតុ​អ្វី?

ខណៈ​ដែល​វៀតណាម​នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​ការ​ជជែក​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​កាល​ពី​ដើម​ខែ​នេះ បាន​និយាយ​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ បាន​សុគត​ដោយសារ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល ហើយ​ទទួល​បាន​ការ​ប្រតិកម្ម​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​ស្ថិត​ក្នុង​ស្ថានភាព​អាការៈ​មាន​ទុក្ខ ឬ​ជំងឺ ហើយ​អះ​អាង​ថា ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​អង្គ​នេះ​បាន​សុគត​ដោយសារ​តែ​វៀតណាម​បាន​វាយ​ធ្វើ​បាន ឬ​ដាក់​ថ្នាំ​បំពុល​ក្នុង​ម្ហូប​អាហារ។ […]

Continue Reading

រូប​ថត​តារា​ចម្រៀង​រ៉េប​ខ្មែរ​២​នាក់​ ត្រូវ​បាន​កាត់​ត​​ដោយ​ឈរ​ទន្ទឹម​គ្នា​

ការ​ចេញ​បទ​ចម្រៀង​ឌឺ​ដង​គ្នា​រវាងតារា​រ៉េប​​ វណ្ណដា​ និង​លោក​ ដេវីត​ បាន​ធ្វេី​ឲ្យ​មាន​ការ​ជជែក​យ៉ាង​ផុស​ផុល​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្មេង​យុវវ័យ​ និង​ប្រជា​ជន​ខ្មែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​តារា​ចម្រៀង​រ៉េប​ខ្មែរ​ចំនួន​២រូប​ គឺ​លោក​ វណ្ណដា​ និង​ដេវីត​ បាន​ឈរ​ថត​រូប​ទន្ទឹម​គ្នា​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​​ និង​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ជា​ច្រើន​ពាន់​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo […]

Continue Reading