លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​​ មិន​ដូច​ការ​អះ​អាង​​នោះ​ឡើយ

ស្រប​ពេល​ពាក្យ​ចរចាម​អារ៉ាម​ ឬ​ការ​អះ​អាង​ផ្សេងៗ​ទាក់​ទង​នឹង​សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្កើត​ឡើង​ជា​រឿយៗ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ ស្ថិ​ត​នៅ​ក្នុង​សម្លៀក​បំពាក់​​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​កន្លែង​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​ភ្ជាប់​នឹង​ជាមួយ​អក្សរ​ R.I.P. ជា​អក្សរ​កាត់​មក​ពី​ពាក្យ​ពេញ​ថា “Rest in Peace” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «សូម​ទៅ​កាន់​សុគតិភព»។ ការ​បង្ហោះ​​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម […]

Continue Reading

រូបថត​​ជន​សង្ស័យ​៣​នាក់​ត្រូវ​បាន​កាត់​ត​បង្ហាញ​ឱ្យ​ឃើញ​​សើច​ញញឹម​

បន្ទាប់​ពី​បុរស ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​អំពើ​ហិង្សា​ទៅ​លើ​យុវជន-យុវតី​មួយ​ក្រុម​កាល​ពី​សប្ដាហ៍​មុន​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​បុរស​ទាំង​បី​រូប​នោះ​​បាន​ឈរ​កាន់​កាំបិត​ដង​វែង​ និង​ដែក​ទីប​ សើច​ញញឹម​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូប​ថត​បែប​​នេះ​​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មករា​ […]

Continue Reading

រូបភាពផ្ទាំង​បដា​ពិធី​ចុះ​ហត្ថលេខ​ផ្ដល់​កម្ចី​ឥណទាន​មួយ​ត្រូវ​បាន​កាត់​​​ឱ្យ​ខុស​ពី​រូបថត​ដើម

បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ជា​អធិបតី​នៃ​ពិធី​ចុះ​​ហត្ថលេខា​លើ​ឯកសារ​ផ្ដល់​កម្ចី​ដែល​កូរ៉េ​ខាង​ត្បូង​ផ្ដល់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ស្រាប់​តែ​មាន​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពិធី​ចុះ​ហត្ថលេខា​លើ​ការ​ផ្ដល់​កម្ចី​ដល់​ទៅ​ជាង ២​ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ […]

Continue Reading

តើ​នេះ​គឺ​ជាទិដ្ឋភាព​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប​អំឡុង​ឆ្នាំ​១៩៣១​មែន​ដែរ​ឬ​ទេ​​?

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ ជា​ទិដ្ឋភាព​អង្គរវត្ត​ឆ្នាំ​១៩៣១​។​ ការបង្ហោះ​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ថ្មី​ៗ​នេះ​ […]

Continue Reading

រូប​ថត​បង្ហាញ​ទិដ្ឋភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អង្គុយ​ទិញ​បន្លែ​ ជា​រូប​ថត​កាត់​ត​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ អង្គុយ​ទិញ​បន្លែ​ពី​ស្រ្តី​ម្នាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ លោក​ ហ៊ុន​ សែន​ ពុំ​បាន​អង្គុយ​ទិញ​បន្លែ​នោះ​ឡើយ​ […]

Continue Reading

រូប​ថត​តារា​ចម្រៀង​រ៉េប​ខ្មែរ​២​នាក់​ ត្រូវ​បាន​កាត់​ត​​ដោយ​ឈរ​ទន្ទឹម​គ្នា​

ការ​ចេញ​បទ​ចម្រៀង​ឌឺ​ដង​គ្នា​រវាងតារា​រ៉េប​​ វណ្ណដា​ និង​លោក​ ដេវីត​ បាន​ធ្វេី​ឲ្យ​មាន​ការ​ជជែក​យ៉ាង​ផុស​ផុល​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្មេង​យុវវ័យ​ និង​ប្រជា​ជន​ខ្មែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​តារា​ចម្រៀង​រ៉េប​ខ្មែរ​ចំនួន​២រូប​ គឺ​លោក​ វណ្ណដា​ និង​ដេវីត​ បាន​ឈរ​ថត​រូប​ទន្ទឹម​គ្នា​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​​ និង​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសាខ្មែរ​ជា​ច្រើន​ពាន់​ដង​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo […]

Continue Reading

រូប​ថត​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​កង​កម្លាំង​ខ្មែរ​ក្រហម​ ជា​រូប​ភាព​កាត់​ត​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជា​តិ​ ​កាន់​តែ​​ខិត​ជិត​ចូល​មក​ដល់ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ […]

Continue Reading

រូប​ថត​ជន​សង្ស័យ​​ត្រូវ​បាន​កែ​ប្រែ​ឱ្យ​ទម្រង់​មុខ​មើល​ទៅ​ក្មេង​ជាង​មុន​

រូប​ថត​ និង​វីដេអូ​ឃ្លីប​ព័ត៌មាន​ជា​ច្រើន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នានា​​ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​ក្លែង​ក្លាយ​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​​បង្ហាញ​អំពី​ទិដ្ឋ​ភាពជន​សង្ស័យ​មាន​ទម្រង់​មុខ​ក្មេង​ ត្រូវ​បាន​បង្ហោះ​យ៉ាង​ផុស​ផុល​ដោយ​អ្នក​ប្រើ​ប្រាស់​ និង​ទំព័រ​ហ្វេស​ប៊ុក​នានា​ជា​ច្រើន​។​ រូប​ថត​នេះ​ បាន​ចែក​ចាយ​តៗ​គ្នា​ ជាមួយ​នឹង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​រាប់​ពាន់​ដង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ […]

Continue Reading

វីដេ​អូ​លោក​ ​ហ៊ុន​ ​សែន ​ប្រកាស​ឈប់​សម្រាក​ ​៥​ថ្ងៃ​​កាល​ពី​ឆ្នាំ​២០២០​ ​ត្រូវ​បាន​ចែក​ចាយ​ជា​ថ្មី​

នៅ​សល់​តែ​ប្រមាណ​ជា​ង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ឈានដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ហើយ​ ​ដែល​ឆ្នាំ​២០២២​នេះ ​សង្ក្រាន​ចូល​ឆ្នាំ​ខ្មែរ​ ​នឹង​ធ្វើ​ឡើង​វិញ​ ​បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នេះ​ ​ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្អាក​ដោយ​សារ​តែ​ការ​រីក​រាយ​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ចំណោម​នេះ​ វីដេអូ​ឃ្លីប​មួយ​ ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថា​នឹង​មាន​ការ​ឈប់​សម្រាក​ចំនួន​ ៥​ថ្ងៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ និង​ចែក​ចាយ​ត​ៗ​គ្នា​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ហ៊ុន​​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​ ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​កង​ទ័ព​វៀត​ណាម​។​ រូប​ថត​មួយ​សន្លឹក​នេះ​ […]

Continue Reading