ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ទាហាន​ម្នាក់​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​​អះ​អាង​ថា ជា​ទាហាន​អ៊ុយក្រែន​ដែល​ថើប​លា​កូន មុន​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ពី​ដើម​ខែ​មីនា​កន្លងម​ក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន​មួយ​រូប​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សញ្ញា​ទង់​ជាតិ​អ៊ុយក្រែន។ រូបថត​នេះ ត្រូវ​បាន​អះ​អាង​ក្នុង​ន័យ​ថា ទាហាន​រូប​នោះ គឺ​ជា​សមាជិក​កង​ទ័ព​អ៊ុយក្រែន​ ដែល​ថើប​លា​កូន​តូច​របស់​គាត់ មុន​ចាក​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជាង ១០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​រៀបរាប់​ថា «បើ​បុណ្យ​កុសល​ប៉ា​ហើយ​នឹង​កូន​នៅ​មាន សូម​ឱ្យ​វត្ថុ​សាក​សិទ្ធ​ទាំង​ប្រាំ​បី​ទិស នឹង​ព្រះ​ធរណី​ជួយ​តាម​ថែ​រក្សា​ពួក​យើង​ផង​ចុះ បើ​រស់​ប៉ា​និង​ត្រឡប់​មក​ជួប​កូន​ស្ងួន​មាស​ឪពុក  ពួ ពួក​យើង​សូម​ជូន​ពរ សូម​អោយ​ពួកគាត់​បាន​ជួប​ជុំ​គ្រួសារ​ពួក​គាត់​វិញ​ផង»។ FACEBOOK POST | ARCHIVED LINK រូបថត​ជាមួយ​សំណេរ​ដដែល​នេះ ក៏​ត្រូវ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ផ្សេង​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន​នូវ​រូបថត និង​សំណេរ​ដដែល​នេះ។ […]

Continue Reading