ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ […]

Continue Reading