តើ​បេក្ខជន​ម្នាក់​របស់​​បក្ស​ភ្លើងទៀន​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​មែន​ឬទេ?

ខណៈ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ កំពុង​ដំណើរការ​អស់​រយៈ​ពេល​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នោះ រូបថត​បេក្ខជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន​​នៅ​ឯ​ខេត្ត​កំពង់ចាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​អស់​រយៈ​ប្រហែល ៥​ឆ្នាំ​មក​ហើយ​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ចម្រុះ​បែបផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​តខុស​ពី​រូបថត​ច្បាប់​ដើម។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​សកម្មជន​គណបក្ស​ភ្លើង​ទៀន […]

Continue Reading