តើកូនកម្លោះក្នុងរូបថតនេះជាបុរសចាស់វ័យរៀបការជាមួយនារីវ័យក្មេងមែនទេ?
រូបថតជាច្រើន ត្រូវបានគេបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ដោយរូបថតខ្លះ ត្រូវបានអះអាងដោយមិនត្រឹមត្រូវនោះឡើយ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញកូនកម្លោះវ័យចំណាស់រៀបការជាមួយនារីវ័យក្មេងស្រស់ស្អាតមួយរូប ត្រូវបានគេបង្ហោះ និងចែករំលែកយ៉ាងច្រើន ដែលនាំឱ្យមានមតិរិះគន់ទៅលើគូស្វាមីភរិយារៀបការថ្មីថ្មោងមួយគូនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានគេកែកុន។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញកូនកម្លោះកូនក្រមុំរៀបការថ្មីថ្មោងមួយគូ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា កូនកម្លោះ គឺជាបុរសចាស់។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកតគ្នារហូតដល់ជិត ៧ពាន់ដង ហើយមានការបញ្ចេញមតិរិះគន់ផងដែរទៅលើគូស្វាមីភរិយាថ្មីថ្មោងរូបនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី២២ ខែមីនា ដែលរៀបរាប់ថា «អូនស្នេហ៍ប្រុសចាស់ ប្រុសចាស់ស្មោះ…»។ FACEBOOK POST | ARCHIVED LINK រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះចូលក្នុងក្រុមបណ្ដាញសង្គមនៅទីនេះផងដែរ ដែលនាំឱ្យមានការចែករំលែកបន្តដល់ជិត ៦០០ដងទៀត និងមានការបញ្ចេញមតិរិះគន់ទៅលើរូបថតគូស្វាមីភរិយានេះទៀតផង។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយឈ្មោះប្រជាប្រិញ ចុះផ្សាយថា កូនកម្លោះមិនមែនជាបុរសវ័យចាស់នោះឡើយ […]
Continue Reading