គ្រួសារ​អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី​គ្មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ទេ

​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​សប្ដាហ៍​មុន អ្នក​ស្រី ហ៊ុន ស៊ីណាត បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​អ្នកស្រី​រាំ​កម្សាន្ត និង​និយាយ​ពាក្យ​«អរគុណ​សន្តិភាព» ជា​ឃ្លា​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បង​ប្រុស​របស់​អ្នក​ស្រី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក រូបថត​អ្នកស្រី​សម្រាក​ព្យាបាល​សុខភាព​នៅ​ឯ​មន្ទីរ​ពេទ្យ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា អ្នកស្រី​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល បន្ទាប់​ពី​សប្បាយ​ហួស​កម្រិត។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​ដើម​សប្ដាហ៍​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា News Assembly បាន​អះ​អាង​ថា អ្នកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​រង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ បាន​បញ្ចប់​ទៅ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ២០០​ដង​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពីទំព័រហ្វេសប៊ុក News Assembly កាល​ថ្ងៃ​ទី​១៩ ខែ​មេសា ដែល​អះ​អាង​ថា «លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ក្រោយ​ពី​សប្បាយ​បុណ្យ​ចូល​ឆ្នាំ​ហួស​កម្រិត​ពេក»។ FACEBOOK POST | ARCHIVED LINK […]

Continue Reading