មេ​សហជីព និង​សកម្មជន​ច្រាន​ចោល​ការ​អះអាង​ថា ពួកគេ​ទទួល​បាន​លុយ​ជា​ថ្នូរ​នឹង​កូដកម្ម

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ បាន​អះ​អាង​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា ទទួល​បាន​លុយ​ចំនួន ២០​ដុល្លារ​សម្រាប់​ការ​ដេក​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​មួយ​នេះ ហើយ​ថា ក្រុម​សកម្មជន​ទទួល​បាន​ថវិកា​ចំនួន ៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង។ ការ​អះ​អាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ទទួល​បាន​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស អ្នក​នាង សេង ធារី […]

Continue Reading