លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន គឺ​ជា​រូបភាព​កាត់​ត

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​កំពុង​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ៤០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយ​ទៅ​ជា​មុខ​ព្រួញ​នៃ​ការ​រិះ​គន់ និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​គេ​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហ្វឹក​ហាត់​ក្បាច់​គុន​ល្បុក្កតោ ត្រូវ​បាន​បង្ហោះ​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​សប្ដាហ៍​មុន។ រូបថត​ដដែល​នេះ ក៏​មាន​សំណេរ​ពី​លើ​សរសេរ​ថា «Bokator» ឬ​មាន​ន័យ​ថា «ល្បុក្កតោ»​ផង​ដែរ។ ក្រោយ​ចែក​រំលែក​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​នោះ រូបថត​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​យ៉ាង​ច្រើន​។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក «Confession Community»​កាល​ពី​ថ្ងៃ​ទី០២ ខែ​ឧសភា​ ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED LINK ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading