រូបថត​ផ្លូវ Lombard ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ​ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​រូបរាង​បត់​ឡើង​លើ​ខ្លាំង

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ផ្លូវ​បត់​បែន​កោង​ខ្លាំង​ឡើង​ទីទួល​ខ្ពស់​នៅ​ក្នុង​ទីក្រុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទិដ្ឋភាព​ផ្លូវ​មួយ​នៅ​ក្នុង​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វ័រនៀ សហរដ្ឋ​អាមេរិក។ រូបថត​មួយ​សន្លឹក​នេះ​ទទួល​បាន​ការ​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា ជា​ការពិត​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត​ដោយ​កម្មវិធី​កុំព្យូទ័រ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading