សេចក្ដីថ្លែងការណ៍ក្លែងក្លាយមួយអះអាងថា បក្សប្រឆាំងគាំទ្រការចាប់ខ្លួនអនុប្រធានបក្សភ្លើងទៀន
ស្របពេលលោក ថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួនពីសំណាក់កម្លាំងសមត្ថកិច្ច តាមបញ្ជារបស់ចៅក្រមស៊ើបសួរ កាលពីប៉ុន្មានថ្ងៃកន្លងទៅនោះ សេចក្ដីថ្លែងការណ៍មួយសន្លឹក ដែលបង្ហាញថា គណបក្សភ្លើងទៀន គាំទ្រការចាប់ខ្លួនលោក ថាច់ សេដ្ឋា ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ម្នាក់។ ការបង្ហោះនូវសេចក្តីថ្លែងការណ៍បែបនេះ ត្រូវបានទទួលបានការចែកចាយ និងប្រតិកម្មជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញពីសេចក្ដីថ្លែងការណ៍មួយ ដែលមានត្រារបស់គណបក្សភ្លើងទៀន។ សេចក្ដីថ្លែងការណ៍នេះ បានបញ្ជាក់ថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋា ដែលជាអនុប្រធានរបស់គណបក្សភ្លើងទៀននោះ គឺជារឿងត្រឹមត្រូវ និងមិនពាក់ព័ន្ធទៅនឹងនយោបាយឡើយ។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ការចាប់ខ្លួនលោក សេដ្ឋា ជារឿងត្រឹមត្រូវ!»។ Facebook Post | Archived Link […]
Continue Reading