រូបថតលោក កឹម សុខា ត្រូវបានកាត់តជាមួយនារីស្រស់ស្អាត៨នាក់
ខណៈដែលលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយហើយនោះ បន្តស្ថិតក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ» និងមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយនោះ រូបថតមួយសន្លឹកដែលបង្ហាញរូបលោកអមដោយស្រីស្អាត ៨នាក់នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ គឺជារូបថតកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីចុងខែមេសាកន្លងមកនេះ ទំហំហ្វេសប៊ុកមួយបានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលកាលពីឆ្នាំ២០១៧កន្លងមកនោះ ឈរអមដោយនារីដល់ទៅ ៨រូបនៅសងខាងរូបលោក។ រូបភាពនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសបានផ្ញើចូលទៅគ្រុបជាច្រើន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់បណ្ដាញសង្គម K&K POST កាលពីថ្ងៃទី៣០ ខែមេសាកន្លងមកនេះ។ FACEBOOK POST | ARCHIVED LINK ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតនេះតាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ រូបថតដែលបង្ហាញនារី ៨នាក់ឈរអមសងខាងបុរសម្នាក់ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន SUN កាលពីចុងខែមករាកន្លងមកនេះ។ សារព័ត៌មានមានមូលដ្ឋាននៅអង់គ្លេសមួយនេះ […]
Continue Reading