រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឱ្យ​ពលករ​​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​ក្នុង​មណ្ឌល​ចត្តាឡីស័ក

ថ្មីៗ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលករ​ចំណាក​ស្រុក​ ដែល​ពុំ​មាន​អការៈ​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា។ ប៉ុន្តែ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​​ប្រាស​ចាក​ខ្លឹមសារ​ដើម ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​និយាយ​ភាសា​ខ្មែរ។ ការ​អះ​អាង​លើបណ្តាញសង្គម កាល​ពី​សប្ដាហ៍​ទី​១​នៃ​ខែ​មីនា​នេះ សារព័ត៌មាន​អនឡាញ Business Cambodia បាន​ដក​ស្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​កម្ពុជា​ដែល​គ្មាន​អាការ​សង្ស័យ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ឬ​កូវីដ​១៩។ អត្ថបទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សារព័ត៌មាន​នេះ​ដោយ​ផ្ទាល់ និង​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ មុន​នឹង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។  អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន Business Cambodia «ពលករត្រឡប់មកពីថៃដែលគ្មានអាការសង្ស័យកូវីត១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក» ហើយ​ទំព័រ​ហ្វេសប៊ុក​របស់​សរព័ត៌មាន​នេះ បង្ហោះ​សំណេរ​ថា «គ្មាន​អាការ​សង្ស័យ​កូវីដ​១៩ មិន​បាច់​ធ្វើ​ចត្តាឡីស័ក​ទេ»។ Archived Link ការ​ពិនិត្យការ​ពិត យើងបានចាប់ផ្តើមពិនិត្យ​មើល​​ការ​ពិត​នៅ​ក្នុង​សំណេរ​អត្ថបទ​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាល់​ខ្លឹមសារ​សំណេរ និង​សារ​ជា​សំឡេង​ដើម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​ការ​បញ្ជាក់​ពី​ភាគី​ពាក់​ព័ន្ធ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ព័ត៌មាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​មួយ​នៅ​ថ្ងៃ​ទី​៧ […]

Continue Reading