តារាសម្ដែងភាពយន្តឥណ្ឌាដ៏ល្បីល្បាញ លោក Gagan Malik បានសម្រេចសាងផ្នួសជាសង្ឃមួយអង្គនៅវត្តថាតថង ស្ថិតក្នុងរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃសុក្រកន្លងមកនេះ។ ដំណឹងនៃការសាងផ្នួសរបស់តារាភាពយន្តដែលបានសម្ដែងជាតួអង្គព្រះពុទ្ធក្នុងភាពយន្តពុទ្ធប្រវត្តិនោះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គម ក្នុងនោះមានអ្នកទាំងប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានរកឃើញថា ដំណឹងនៃការសាងផ្នួសរបស់តារាសម្ដែងភាពយន្តរូបនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Sovann Sculpture បានបង្ហោះរូបថតតារាសម្ដែងភាពយន្តឥណ្ឌា លោក Gagan Malik ដែលបានសម្ដែងជាតួអង្គព្រះពុទ្ធនៅក្នុងភាពយន្តរឿង «ព្រះស្រីតថាគត» ឬ «Sri Siddhartha Gauthama» ជាខ្សែភាពយន្តបរិយាយពីពុទ្ធប្រវត្តិ។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានអះអាងថា តារាសម្ដែងឥណ្ឌារូបនេះ បានសាងផ្នួសជាសង្ឃហើយ ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើន និងមានការបញ្ចេញមតិពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក Sovann Scuplture ដែលសរសេររៀបរាប់ថា «តួអង្គព្រះសម្មាសម្ពុទ្ធ គាត់បានបួសហើយ គួរជាទីស្រឡាញ់ ជាទីជ្រះថ្លា អនុមោទនា»។ Facebook Post | Archived […]
Continue Reading