តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

ក្រុមហ៊ុន​ TESLA មិន​ទាន់​មាន​វត្តមាន​ផ្លូវការ​នៅ​កម្ពុជា​ទេ

ការ​ឆ្លង​រីក​រាល​ប្រចាំ​ថ្ងៃ​នេះ​នៃ​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​ជជែក​ច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​ទីតាំង​មួយ​ដែល​កំពុង​ស្ថិត​ក្រោមដំណើរការ​តុប​តែង​មក​ជាមួយ​នូវ​ពាក្យ TESLA (តេស្លា)​នៅ​រាជ​ធានី​ភ្នំពេញ​ ក៏​ក្លាយ​ជា​ប្រធាន​បទ​ដែល​មាន​ការ​ជជែក​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ទីតាំង​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​នោះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​អគារ​តាំង​បង្ហាញ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla របស់​សហរដ្ឋ​អាមេរិក។ រូបថត​នៃ​ទីតាំង​នេះ ក៏​ត្រូវ​បាន​​​ជជែក​យ៉ាង​ផុស​ផុល​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មិន​មែន​និយាយ​ភាសា​ខ្មែរ​ផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ […]

Continue Reading