ទារក​ដែល​គេ​បោះ​បង់​ចោល​នៅ​វៀតណាម នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​យល់​ច្រឡំ

រូបថត ឬ​វីដេអូ​ជាច្រើន ត្រូវ​បាន​ចែក​រំលែក​ជា​រៀង​រាល់​ថ្ងៃ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​នោះ​មាន​ទាំង​រូបថត ឬ​វីដេអូ​មួយ​ចំនួន បាន​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យល់​ច្រឡំ។ ដូច​ក្នុង​ករណី​មួយ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ទារក​​ម្នាក់​ដែល​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​បាន​ស្នើ​សុំ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ទទួល​យក​កូន​នោះ​ទៅ​ចិញ្ចឹម។ ការ​បង្ហោះ​រូបថត​ជាមួយ​ខ្លឹមសារ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បង្ហាញ​បំណង​របស់​ពួកគេ​ចង់​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបថត និង​ខ្លឹមសារ​បែប​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​២៦ ខែ​មករា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទារក​តូច​មួយ ត្រូវ​បាន​គេបោះបង់​ចោល ហើយ​ទំព័រ​ហ្វេសប៊ុក​នេះ បាន​ស្នើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​ចែក​រំលែក​ដើម្បី​ឱ្យ​បាន​ដល់​បុគ្គល​ដែល​មាន​បំណង​សុំ​យក​កូន​នោះ​ទៅ​ចិញ្ចឹម។ រូបថត​ទារក​ដែល​គេ​បោះ​បង់​ចោល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​រហូត​ដល់​ជាង ៣០០​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ មិន​បាន​បញ្ជាក់​ទេ​ថា ទារក​នោះ ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​ទីណា ឬ​នៅ​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​របស់​ពួកគេ ដោយ​បាន​ស្នើ​សុំ​យក​ទារក​នោះ​ទៅ​ចិញ្ចឹម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​សរសេរ​រៀបរាប់​ថា «ករណី… ទុក​កូន​ចោល កូន​គួរ​អោយ[ឱ្យ]​ស្រឡាញ់ កូន​គ្នា​មិន​ដឹង​អីទេ ហេតុ[អ្វី]បាន​ជួប​ឪពុក​ម្ដាយ​ឃោឃៅ​បែប​នេះ ជួយ​ស៊ែរ​អោយ​[ឱ្យ]​សប្បុរស​ជន​យក​ទៅ​ចិញ្ចឹម admin ក៏​ស្រឡាញ់ គួរ​អោយ​អាណិត​ណាស់»។ […]

Continue Reading