តើមេបញ្ជាការអង្គរក្សលោក ហ៊ុន សែន ត្រូវបានបារាំងចាប់ខ្លួនហើយមែនទេ?
ចាប់តាំងពីចុងខែមករារហូតមកដល់ដើមខែកុម្ភៈនេះ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលរស់និរទេសខ្លួនឯងនៅឯក្រៅប្រទេស បានលើកឡើងជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុករបស់លោកថា តុលាការបារាំងបានចេញដីកាឱ្យចាប់ខ្លួនលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលជាមេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រហូតមកដល់ជិតពាក់កណ្ដាលខែកុម្ភៈនេះ មានការផ្សព្វផ្សាយលើឆាណែល YouTube ថា មេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន ត្រូវបានបារាំងចាប់ខ្លួនហើយ។ ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកបន្តទៀតផងដែរ ព្រមទាំងមានការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗគ្នា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មាននេះ ក្លែងក្លាយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៣ ខែកុម្ភៈ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកនូវព័ត៌មានមួយ ដែលនិយាយថា លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបារាំងចាប់ខ្លួន។ ព័ត៌មាននេះ ត្រូវបានចែករំលែកជាបន្តបន្ទាប់ទៀត។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដែលចែករំលែកនូវព័ត៌មានមួយដែលរៀបរាប់ថា «ព្រះជួយលែងបាន ហ៊ីង ប៊ុនហៀង […]
Continue Reading