តើ​ក្មេង​ស្រី​ម្នាក់​នេះ​ជូន​បាច់​ផ្កា​ទៅ​ឪពុក​នាង​មុន​ចេញ​ទៅ​សមរភូមិ​ប្រឆាំង​រុស្ស៊ី​មែន​ឬទេ?

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​រហូត​ដល់​ជាង ១​ខែ​មក​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាងច្រើន​ជុំ​វិញ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​កុមារី​ម្នាក់​យក​បាច់​ផ្កា​ជូន​ទាហាន​មួយ​រូប ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា កុមារី​នោះ រត់​បាច់​ផ្កា​ជូន​ឪពុក​របស់​នាង មុន​គាត់​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ដើមខែ​មីនា​កន្លង​មក​នេះ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ២​នាទី​កន្លះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា វីដេអូ​ឃ្លីប​នោះ បង្ហាញ​ក្មេង​ស្រី​អ៊ុយក្រែន​ម្នាក់​ រត់​យក​បាច់​ផ្កា​ជូន​ទៅ​ឪពុក​របស់​នាង មុន​ពេល​ចេញ​ទៅ​សរមភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​ឃ្លីប​នោះ ត្រូវ​បាន​ចែក​រំលែក និង​ទទួល​បាន​ការ​ចូល​ទស្សនា​រាប់​រាប់​រយ​ពាន់​ដង ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​នោះ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​​ហ្វេសប៊ុក​​មួយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា​កន្លង​មក ជាមួយ​ការ​រៀបរាប់​ថា «កូន​ស្រី​បាច់​ផ្កា​ជូន​ឪពុក​មុន​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី ទឹក​ចិត្ត​កូន​ស្រី»។ FACEBOOK POST | ARCHIVED LINK វីដេអូ​ឃ្លីប​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​នៅ​ទីនេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​វីដេអូ​ឃ្លីប​នេះ​នៅ​លើ​បណ្ដាញ​សង្គម តែ​ជាង ១​សប្ដាហ៍​ក្រោយ​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading