វីដេអូបង្ហាញការបោះពុម្ពប្រាក់ដុល្លារការពារដោយកម្លាំងប្រដាប់អាវុធ គឺជាវីដេអូបង្កើតដោយ AI
វីដេអូឃ្លីបមួយដែលបង្ហាញការបោះពុម្ពរូបិយប័ណ្ណប្រាក់ដុល្លារមួយកន្លែងការពារដោយសន្ដិសុខប្រដាប់ដោយអាវុធនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាកន្លែងបោះពុម្ពក្រដាសប្រាក់ដុល្លារអាមេរិក។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែកចាយការអះអាងនេះ ជាមួយការបញ្ចេញមតិយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា វីដេអូនេះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមានរយៈពេល ២០វិនាទី បង្ហាញកន្លែងបោះពុម្ពរូបិយប័ណ្ណប្រាក់ដុល្លារមួយ ដែលមានការការពារយ៉ាងតឹងរឹងដោយក្រុមប៉ូលីសនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ជាមួយការអះអាងថា វាជាទិដ្ឋភាពនៅកន្លែងផលិតលុយសហរដ្ឋអាមេរិក ដែលមានការយាមកាមដោយក្រុមសន្ដិសុខប៉ូលីស។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន។ ខាងក្រោម គឺជាវីដេអូឃ្លីប ផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា «នេះគឺជាកន្លែងផលិតលុយនៅសហរដ្ឋអាមេរិក ដាក់សន្ដិសុខប៉ូលីសប៉េអឹមយាមកាម ម៉ត់ចត់ណាស់មិនឱ្យបាត់លុយមួយសន្លឹកណាសោះឡើយ»។ ខាងក្រោមនេះ គឺជាការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញ ដែលត្រូវបានចែកចាយបន្តរហូតជាង ៧ពាន់ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាគិតត្រឹមថ្ងៃនេះ។ Facebook Post | Archived Link វីដេអូឃ្លីបនេះ ក៏ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដែលត្រូវបានចែកចាយបន្តរហូតដល់ជិត ៤០០ដង។ Facebook Post | Archived […]
Continue Reading