រូបថតគម្របខ្សែភាពយន្តប្រេស៊ីលមួយ ត្រូវបានអះអាងមិនត្រឹមថាជាកុមារកំព្រានៅស៊ីរី
ស៊ីរីបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល និងភាពវឹកវរអស់រយៈពេលជាង ១ទសវត្សរ៍ហើយ ដែលនាំឱ្យមានពាក្យចចាមអារ៉ាម និងការអះអាងនានាភ្ជាប់នឹងស្ថានការណ៍ និងបញ្ហារបស់ប្រទេសមួយនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ ការអះអាងមួយបាននិយាយថា ក្មេងស្រីម្នាក់ដែលដេកនៅក្នុងគំនូរដៃម្ដាយ គឺជាកុមារកំព្រានៅទីក្រុងអាឡិបប៉ូ (Aleppo) ប្រទេសស៊ីរី។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយការបញ្ចេញមតិ និងប្រតិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ហើយ យើងបានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះទេ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញក្មេងស្រីម្នាក់ដេកនៅក្នុងគំនូរដៃម្ដាយ។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា ក្មេងស្រីនោះ គឺជាកុមារកំព្រានៅទីក្រុងអាឡិបប៉ូ ប្រទេសស៊ីរី។ រូបថតនេះ ត្រូវបានចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម ដោយមានការបញ្ចេញមតិយោបល់ និងប្រតិកម្មយ៉ាងច្រើន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញការអះអាងរបស់ទំព័រហ្វេសប៊ុកដែលសរសេរថា៖ «Sleeping in mama’s arms picture taken in an orphanage in Aleppo.» ឬអាចប្រែសម្រួលជាភាសាខ្មែរថា៖ «គេងនៅក្នុងដៃម្ដាយ រូបថតថតនៅក្នុងមណ្ឌលកុមារមួយនៅទីក្រុងអាឡិបប៉ូ»។ Facebook Post | Archived Link […]
Continue Reading