រូបថតចាស់លោក ពូទីន ត្រូវបានភ្ជាប់នឹងការបាត់បង់មេទ័ពម្នាក់ក្នុងសង្គ្រាមនៅអ៊ុយក្រែន
ខណៈដែលរុស្ស៊ីបន្តការវាយប្រហារឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះ រូបថតជាច្រើនពាក់ព័ន្ធសង្គ្រាមមួយនេះ ត្រូវបានចែករំលែកលើបណ្ដាញសង្គមជាហូរហែរ។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកដែលបង្ហាញប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន យំសោកសង្រេងនៅក្បែរមឈូសមួយ ត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយមានការអះអាងថា មេដឹកនាំរុស្ស៊ីរូបនេះ យំសោកសង្រេងចំពោះការបាត់បង់ឧត្ដមសេនីយ៍ជិតស្និទមួយរូបនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ រូបថតរួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀតផ្ទាត់របស់យើង រកឃើញថា ការអះអាងទៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៥ ខែមីនា អ្នកប្រើប្រាស់ហ្វេសប៊ុកមួយ បានបង្ហោះរូបថតដែលបង្ហាញប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) យំសោកនៅនឹងក្ដារមឈូសមួយ និងរូបថតមេទ័ពរុស្ស៊ីមួយរូប។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា មេដឹកនាំរុស្ស៊ី បានទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីឧត្ដមសេនីយ៍យោធាមួយរូបរបស់រុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលរៀបរាប់ថា «ទឹកភ្នែកក្រពើ Larmes de crocodile លោក ពូទីន ទ្រហោយំយ៉ាងខ្លាំងក្រោយឧត្ដមសេនីយ៍ជិតស្និតបំផុតរបស់ខ្លួនស្លាប់ក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ ពេលនៅរស់ ឱ្យតម្លៃសហការី មន្ត្រីជុំវិញខ្លួនថោកជាងឆ្កែ មេទ័ពកំពូលៗអង្គុយចុងតុ ពេលស្លាប់ ធ្វើយំអោបក្ដារម្ឈូស ចរឹតពួកផ្ដាច់ការចម្លែកៗ! បច្ចុប្បន្ន […]
Continue Reading