រូបថត​គំនរ​បាក់​បែក​នៅ​លីបង់​ត្រូវ​អះ​អាង​ថា​ជា​មហន្តរាយ​នៃ​សង្គ្រាម​​នៅ​អ៊ុយក្រែន

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន វីដេអូ និង​រូបថត​នៃ​មហន្តរាយ​ដោយសារ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ស្ថិត​នៅ​ឯ​គំនរ​បាក់​បែក​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា វា​ជា​គំនរ​បាក់​បែក​នៃ​អគារ​មួយ​នៅ​ប្រទេស​អ៊ុយក្រែ​ន ក្រោយ​រង​ការ​វាយ​ប្រហារ​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​បង្ហាញ​​ក្រុម​មនុស្ស​ស្ថិត​ក្នុង​ប្រតិបត្តិការ​រុក​រក​នៅ​ឯ​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា អគារ​មួយ​នៅ​ក្នុង​ទីក្រុង Mariupol ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ដួល​រលំ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​ពី​គ្រាប់​បែក ដែល​បណ្ដាល​ឱ្យ​មនុស្ស​ដល់​ទៅ ២០០​នាក់​ជាប់​នៅ​ក្នុង​គំនរ​បាក​់​បែក​នោះ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​​ការ​អះ​អាង​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Reverse Image Search […]

Continue Reading