តួលេខមនុស្សស្លាប់ក្នុងរបបខ្មែរក្រហម និងរបបបច្ចុប្បន្ន ត្រូវបានអះអាងដោយមិនត្រឹមត្រូវ
ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតចូលមកដល់នៅដើមខែមិថុនាខាងមុខនេះ រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេអះអាងថា បានធ្វើឱ្យមនុស្សជាង ៣លាននាក់ស្លាប់ ហើយថា ចំនួននេះច្រើនជាងតួលេខមនុស្សស្លាប់នៅក្នុងរបបខ្មែរក្រហមទៅទៀត។ ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងទៅតាមក្រុមបណ្ដាញសង្គមជាច្រើន ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិក្នុងន័យជឿទៅលើការអះអាងនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងទៅលើឯកសារសិក្សាស្រាវជ្រាវនានា បង្ហាញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២០ ខែមេសាកន្លងមក អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានអះអាងថា របបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត បានបណ្ដាលឱ្យមនុស្សជាង ៣០ម៉ឺននាក់ស្លាប់ ប៉ុន្តែ របបដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋស្លាប់ជាង ៣លាននាក់ ប្រជាជនជិត ១លាននាក់ ធ្លាក់ខ្លួនពិការ ស្ត្រីមេម៉ាយជិត ១លាននាក់ និងរត់ចោលប្រទេសកំណើតជាង ១លាននាក់។ ការអះអាងនេះ ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមជាច្រើន ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបទៅនឹងការអះអាងនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការអះអាងនៅលើបណ្ដាញសង្គមដែលរៀបរាប់ថា «បើទោះជាប៉ុលពតមិនបានសម្លាប់ខ្មែរដោយផ្ទាតល់ ប៉ុន្តែ ជំនាន់របស់លោក ធ្វើអោយមនុស្សស្លាប់ជាង៣០ម៉ឺននាក់ ដែលជាការទទួលខុសត្រូវតិចតួចជាងរបបហ៊ុនសែន ដែលធ្វើអោយខ្មែរស្លាប់ជាង៣លាននាក់ ពិការជិត១លាននាក់ ស្ត្រីមេម៉ាយជតិ១លាននាក់ […]
Continue Reading