រូបថតផ្លូវ Lombard ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានកាត់តឱ្យមានរូបរាងបត់ឡើងលើខ្លាំង
រូបថតមួយសន្លឹកដែលបង្ហាញពីផ្លូវបត់បែនកោងខ្លាំងឡើងទីទួលខ្ពស់នៅក្នុងទីក្រុងមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះភ្ជាប់ជាមួយសំណេររៀបរាប់ថា វាជាទិដ្ឋភាពផ្លូវមួយនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនៀ សហរដ្ឋអាមេរិក។ រូបថតមួយសន្លឹកនេះទទួលបានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយក៏បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា ជាការពិតផងដែរ។ ទោះជាយ៉ាងណា តាមរយៈ Google Reverse Image Search យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់តដោយកម្មវិធីកុំព្យូទ័រ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញផ្លូវមួយខ្សែបត់កោងឡើងលើដូចឡើងកូនភ្នំមួយនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យមានការចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងមកនេះ។ ទំព័រហ្វេសប៊ុក Explore California ដែលបានបង្ហោះរូបថតមួយសន្លឹកនេះ បានសសេររៀបរាប់ថា ទិដ្ឋភាពផ្លូវកោងបត់បែនឡើងលើកូនភ្នំបែបនេះ គឺស្ថិតនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ក្នុងរដ្ឋកាលីហ្វ័រនៀ ក្នុងប្រទេសសហរដ្ឋអាមេរិក។ រូបថតរួមជាមួយសំណេរបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំ និងជឿថា ផ្លូវមួយខ្សែនេះមានលក្ខណៈកោងបត់បែនឡើងលើកូនភ្នំមួយ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលសរសេររៀបរាប់ជាភាសាអង់គ្លេសថា «San Francisco, California» ឬមានន័យជាភាសាខ្មែរថា «ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនៀ»។ Facebook Post | Archived Link រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ សូមមើលនៅទីនេះ ឬនៅទីនេះ។ […]
Continue Reading