តើអាហ្សង់ទីននឹងបោះពុម្ពរូបិយប័ណ្ណមានរូបកីឡាករ Messi មែនដែរឬទេ?
បន្ទាប់ពីកីឡាករ Lionel Messi បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន យកឈ្នះបារាំងនៅប្រទេសកាតា និងគ្រងតំណែងជើងឯកពិភពលោកជាលើកទីបីនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេនោះ រូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពរូប Messi ផ្តិតនៅលើក្រដាសប្រាក់ ១០០០ ប៉េសូ (Peso) ត្រូវបានបង្ហោះឡើង ដោយភ្ជាប់ជាមួយនឹងការអះអាងថា ប្រទេសអាហ្សង់ទីន ត្រៀមផលិតលុយដែលមានរូបលោក Messi។ ការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះលោក Lionel Messi ដោយផ្ដិតនៅលើក្រដាសប្រាក់ ១០០០ ប៉េសូ។ អ្នកប្រើប្រាស់ដដែលខាងលើនេះ បានអះអាងនៅក្នុងសំណេររបស់ខ្លួនថា ប្រទេសអាហ្សង់ទីន កំពុងត្រៀមផលិតលុយដែលមានរូបកីឡាករម្នាក់នេះផងដែរ។ រូបថតបង្ហោះដោយភ្ជាប់ទៅនឹងការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ប្រទេសអាហ្សង់ទីនកំពុងត្រៀមផលិតលុយដែលមានរូប Messi »។ […]
Continue Reading