Fact-Check: តើក្រុមកុមារាទាំងនេះលើកបញ្ឈរដងទង់ជាតិកម្ពុជាមែនឬទេ?
កាលពីខែសីហាកន្លងមកនេះ រូបថតមួយសន្លឹកដែលបង្ហាញកុមារាមួយក្រុមលើកបញ្ឈរទង់ជាតិកម្ពុជានោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ហើយត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានកោតសរសេរដល់សកម្មភាពរបស់កុមារាទាំងនោះ។ ទោះជាយ៉ាងណា ក្រោយផ្ទៀងផ្ទាត់រួចមក យើងរកឃើញថា រូបថតមួយសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែសីហាកន្លងមកនេះ រូបថតមួយសន្លឹក ដែលបង្ហាញកុមារាមួយក្រុមលើកទង់ជាតិកម្ពុជា ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ហើយចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមសម្លេងមនសិការខ្មែរ។ រូបថតនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការចុច«ចូលចិត្ត» ឬ«ស្រឡាញ់»ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមរហូតដល់ជាង ១.៤K។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលបានបង្ហោះរូបថតជាមួយសំណេរថា «ជាតិមួយថ្កុំថ្កើងរុងរឿងដោយសាររាស្ត្រ ជាតិមួយវិនាសដោយសាររាស្ត្រមិនអើពើ អក្សរខ្មែរស្អាតល្អបែបមិនខំថែ បែបជាមកប្រែប្រើឡាតាំង»។ Facebook Post | Archived Link ក្រៅពីបណ្ដាញសង្គមហ្វេសប៊ុក រូបថតដែលបង្ហាញក្រុមកុមារលើកទង់ជាតិនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរ ក្នុងនោះបង្ហាញក្រុមកុមារាដដែលនេះ លើកទង់ជាតិបារាំង។ ខាងក្រោមនេះ គឺជារូបថតដែលត្រូវបានរកឃើញនៅលើបណ្ដាញសង្គម Twitter ។ Twitter Tweet | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google […]
Continue Reading