កញ្ញា ឈឹម ស៊ីថរ កាន់ក្រដាសសារពភាពទោសកំហុស គឺជារូបភាពកាត់ត
មេដឹកនាំសហជីពការពារសិទ្ធិការងារ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអង្គារកន្លងមកនេះ។ តែប៉ុន្មានថ្ងៃក្រោយចាប់ខ្លួន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថត ២សន្លឹក ដែលបង្ហាញកញ្ញា ស៊ីថរ កាន់ក្រដាសមានសំណេរថា នាងជាប់ពន្ធនាគារដោយសារតែជាមេក្លោងញុះញង់ឱ្យមានការតវ៉ា។ រូបថតទាំងពីរសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិយោបល់ជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបថតទាំងពីរសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃពុធកន្លងមកនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ចៅ តូច បានបង្ហោះរូបថត ២សន្លឹកជាបន្តបន្ទាប់។ រូបថត ១សន្លឹក បង្ហាញកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពប្រចាំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ កាន់បដាដែលសរសេររៀបរាប់ថា នាងជាមេក្លោងញុះញង់ឱ្យមានបាតុកម្មតវ៉ានឹងក្រុមហ៊ុនកាស៊ីណូមួយនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបង្ហាញកញ្ញា ឈឹម ស៊ីថរ កាន់បដាសរសេររៀបរាប់ថា «ខ្ញុំជាប់គុកដោយសារជាមេក្លោងញុះញង់ និងរៀបចំឱ្យមានការប្រមូលផ្ដុំតវ៉ាខុសច្បាប់»។ Facebook […]
Continue Reading