ការអះអាងមិនត្រឹមត្រូវថា មនុស្សជាង១ពាន់នាក់ឆ្លងមេរោគអេដស៍កាលពីចុងខែមុន
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា មនុស្សជាង ១ពាន់នាក់ បានឆ្លងមេរោគអេដស៍កាលពីចុងខែកក្កដាកន្លងមកនេះ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីការបញ្ជាក់ពីក្រសួងសុខាភិបាល យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា មនុស្សរហូតដល់ជាង ១,០០០នាក់ បានឆ្លងមេរោគអេដស៍នៅថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ ហើយក៏បានព្រមានទៅដល់បុរសៗដែលស្វែងរកការរួមភេទនៅខាងក្រៅ ឱ្យការពារខ្លួន និងក្រុមគ្រួសារពីជំងឺនេះ។ ការអះអាងនេះ ទទួលបានការចែករំលែកដល់ទៅជិត ២ម៉ឺនដង ការបញ្ចេញមតិរាប់រយដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជាការអះអាងដែលផ្ទុះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «ជំងឺអេដស៍ថ្ងៃនេះផ្ទុះឡើង ១ពាន់នាក់ជាងហើយ ឱជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្ដីលួចមានដៃគូច្រើន»។ Facebook Post | Archived Link ការអះអាងដូចគ្នានេះ ក៏ត្រូវបានទំព័រហ្វេសប៊ុក ឱសថការី Pharmacist បង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនផងដែរកាលពីថ្ងៃទី៣១ ខែកក្កដាកន្លងមកនេះ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់ជាង ៥០០ដង និងការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ Facebook Post | […]
Continue Reading