Fact-Check: រូបថតមួយសន្លឹកនេះមិនពាក់ព័ន្ធនឹងការវាយប្រហារសម្លាប់កងទ័ពអាមេរិក១៣នៅអាហ្វហ្កានីស្ថានទេ
កាលពីពាក់កណ្ដាលខែសីហាកន្លងមកនេះ ក្រុមប្រដាប់អាវុធតាលីបង់ (Taliban) បានវាយដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្កនីស្ថានទាំងមូល។ ខណៈកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត កំពុងជម្លៀសបុគ្គលិករបស់ពួកគេចេញពីប្រទេសនេះនោះ ការវាយប្រហារមួយបានកើតឡើងនៅឯព្រលានយន្តហោះទីក្រុងកាប៊ុលកាលពីថ្ងៃទី២៦ ខែសីហា ដែលបណ្ដាលឱ្យបុគ្គលិកយោធាអាមេរិកចំនួន ១៣នាក់ស្លាប់ ហើយមនុស្សរាប់សិបនាក់ទៀតរងរបួស។ ក្រោយហេតុការណ៍វាយប្រហារនោះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកនូវរូបថតមួយសន្លឹក ដោយរៀបរាប់ភ្ជាប់ទៅនឹងទាហានអាមេរិកដែលស្លាប់នៅក្នុងការវាយប្រហារនោះ។ រូបថតមួយសន្លឹកនោះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ចែករំលែកតៗគ្នាជាច្រើនរយដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា រូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹក ដោយអះអាងថា រូបថតមួយសន្លឹកនេះ បង្ហាញមឈូសដែលគ្របដោយទង់ជាតិអាមេរិកនោះ បានផ្ទុកសពទាហានអាមេរិក ១៣រូប ដែលបានស្លាប់នៅក្នុងហេតុការណ៍វាយប្រហារអត្តឃាតមួយនៅព្រលានយន្តទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទាំី២៦ ខែសីហាកន្លងមកនេះ។ រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅជាង ៧០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងមានការបញ្ចេញមតិដ៏ច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «សូមចូលរួមមរណទុក្ខជាមួយពលរដ្ឋអាមេរិកាំង ដែលបានបាត់បង់ជីវិតយោធា ១៣រូប ដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី២៦ សីហា ២០២១ នៅព្រលានយន្តហោះក្រុងកាប៊ុល Afghanistan RIP»។ Facebook […]
Continue Reading