តើក្រុមបាល់ទាត់ Manchester City ត្រូវបានពិន័យ និងកាត់ ៣០ពិន្ទុ មែនដែរឬទេ?
បន្ទាប់ពីក្រុមបាល់ទាត់ Manchester City រងការចោទប្រកាន់ថាបានល្មើសនឹងច្បាប់ហិរញ្ញវត្ថុចន្លោះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨មកនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ក្រុមបាល់ទាត់អង់គ្លេសមួយនេះ ត្រូវបានស្ថាប័នលីគកំពូលរបស់អង់គ្លេស ពិន័យ ដោយដក ៣០ពិន្ទុ។ ការអះអាងនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ យ៉ាងផុសផុល។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា «Man City Fans Cambodia» បានអះអាងថា ក្រុមបាល់ទាត់ Manchester City ត្រូវបានស្ថាប័ន Premier League ពិន័យដោយកាត់ ៣០ពិន្ទុ។ ការពិន័យខាងលើ ត្រូវបានកើតឡើងក្រោយពីក្រុមបាល់ទាត់មួយនេះ ត្រូវបានរកឃើញថា បានធ្វើឲ្យខូចកិត្តិយស និងបាត់បង់ប្រជាប្រិយភាពលីគ (Premier League) ដែលជាលីគកំពូលរបស់អង់គ្លេស។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ […]
Continue Reading