តើរូបថតទាំងនេះជាទិដ្ឋភាពទឹកជំនន់កើតឡើងថ្មីៗនៅអាមេរិក ថៃ និងវៀតណាមមែនឬទេ?
ភ្លៀងធ្លាក់ខ្លាំងក្លាក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ បានបង្កឱ្យលិចលង់ផ្នែកមួយចំនួននៅរាជធានីភ្នំពេញ ហើយបញ្ហានេះ ត្រូវបានគេបន្ទោសទៅលើការលុបបឹងធម្មជាតិសំខាន់នៅទីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលបង្ហាញទិដ្ឋភាពទឹកជំនន់ផងដែរ ហើយរៀបរាប់ថា ពេលនេះ ទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ថៃ និងវៀតណាម កំពុងលិចលង់ក្រោមទឹកផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតទឹកជំនន់ចំនួន ៤សន្លឹកនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ ដោយនិយាយថា ទីក្រុងធំៗនៅសហរដ្ឋអាមេរិក ថៃ និងវៀតណាម កំពុងលិចលង់ក្រោមទឹកជំនន់នាពេលនេះ។ សំណេរជាមួយរូបថតទាំងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ព្រមជាមួយការបញ្ចេញមតិជាច្រើន និងប្រតិកម្មផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ ដែលសរសររៀបរាប់ថា «ពេលនេះ ទីក្រុងធំៗនៅអាមេរិក ថៃ វៀតណាម កំពុងលិចទឹក ហាមក្រុមប្រឆាំងចោទប្រទេសទាំងនោះ លុបបឹងតើបានទេ?»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតទាំងនេះតាមរយៈ […]
Continue Reading