ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដើម្បី​ចូល​រួម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​ឃ្លីប​រយៈ​ពេល ៣០​វិនាទី​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​​ដល់​ទៅ​ជិត ៨​ពាន់​ដង ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក A+ MEDIA កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «Heartbreaking video of #Ukrainian Soldier Russia’s Ukraine attack»។  FACEBOOK POST | ARCHIVED វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ដែល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កំពុង​បន្ត​​កើត​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​មក​ហើយ​នោះ។ គេ​អាច​ចូល​ទៅ​មើល​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នេះ ឬ​តំណ​ភ្ជាប់​មួយ​នេះ​ទៀត ឬ​ក៏​តំណ​ភ្ជាប់​នេះ​ផង​ដែរ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading