តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី ខុស​គ្នា​ដូចម្ដេច?

បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។ មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ […]

Continue Reading