រូបថត​អ្នកស្រី មូរ សុខហួរ ថត​រូបកៀក​កិត​នឹង​សកម្មជន​ម្នាក់​នៅ​កូរ៉េ គឺ​ជា​រូបភាព​កាត់​ត

កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ មាន​សេចក្ដី​រាយការណ៍​ថា សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​មួយ​រូប​ឈ្មោះ​អា​សង្ហា ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន។ បន្ទាប់​ពី​ករណី​នេះ បាន​កើត​ឡើង អ្នកប្រើ​ប្រាសហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​សកម្មជន​រូប​នេះ​ថត​រូប​បែប​ស្និទ្ធ​ស្នាល​ជាមួយ​អ្នកស្រី មូរ សុខហួរ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ក្នុង​ន័យ​ថា រូបថត​នោះ បង្ហាញ​ឱ្យ​ឃើញ​អ្នកស្រី មូរ សុខហួរ និង​សកម្មជន​រូប​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ១​​សន្លឹក​ក្នុង​ចំណោម​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ថត​រូប​ស្និទ្ធ​ស្នាល​ជាមួយ​សកម្មជន​គាំ​ទ្រ​​បក្ស​ប្រឆាំង​ម្នាក់​នៅ​កូរ៉េ​ខាង​ត្បូង ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះ​ហៅ​ថា​ក្រៅ​ថា «អា​សង្ហា»។ គណនី​ហ្វេសប៊ុក​ដែល​នេះ បាន​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​សកម្មជន​រូបនេះ​ទៀត​ផង។ រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះរបស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ចៅ តូច ​ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងម​ក​នេះ​ថា «កាហួរ […]

Continue Reading