ករណីហិង្សានៅខេត្តបាត់ដំបង ត្រូវបានអះអាងថាកើតនៅខេត្តតាកែវ
ស្របពេលខេត្តតាកែវកំពុងតែល្បីរឿងគប់កញ្ចប់រថយន្តអ្នកដំណើរនោះ រូបថតមួយសន្លឹកដែលបង្ហាញពូថៅមួយជាប់នឹងកញ្ចក់រថយន្តមួយគ្រឿង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា ករណីហិង្សាមួយនេះ បានកើតឡើងនៅម្ដុំផ្សារសំរោងយ៉ោង ខេត្តតាកែវ។ ការលើកឡើងបែបនេះ ទទួលបានការចែកចាយ និងប្រតិកម្មជាច្រើននៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពនៃការគប់ពូថៅ ជាប់ទៅនឹងកញ្ចក់រថយន្តមួយគ្រឿង។ ហេតុការណ៍នេះ ត្រូវបានភ្ជាប់នឹងសំណេរអះអាងថា បានកើតឡើងនៅម្ដុំផ្សារសំរោងយ៉ោង ខេត្ដតាកែវ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ការបង្ហោះរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុងចេញពីប៉ុស្ដិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានអះអាងថា «ម្ដុំផ្សារសំរោងយ៉ោង ខេត្តតាកែវ ១៤/០៣/២០២៣»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google […]
Continue Reading