តើ​វីដេអូ​នេះ​ជា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​កង​ទ័ព​អាមេរិក​ឱ្យ​ទៅ​តៃវ៉ាន់​មែន​ឬទេ?

ខណៈ​ដែល​ប្រធាន​រដ្ឋ​សភា​អាមេរិក លោកស្រី Nancy Pelosi ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​នោះ ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អាមេរិក​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ វីដេអូ​ឃ្លីប​មួយដែល​បង្ហាញ​ហ្វូង​យន្តហោះ​ចម្បាំង​​ហោះ​ហើរ​លើ​ផ្ទៃ​សមុទ្រ​អម​ដោយ​នាវា​ចម្បាំង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​របស់​អាមេរិក​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។ ការ​អអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា អធិរាជ មហាសាច់ បាន​បង្ហោះ​វីដេអូ​​មួយ​មាន​រយៈ​ពេល​ ១​នាទី​កាល​ពីសប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​នាវ​ចម្បាំង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​យន្តហោះ​ចម្បាំង​ហោះ​ហើរ​នៅ​លើ​អាកាស។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​លើ​វីដេអូ​នោះ​ថា សហរដ្ឋ​អាមេរិក​​បាន​ដឹក​ជញ្ជូន​គ្រឿង​សព្វាវុធ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​នាំ​ឱ្យ​មាន​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​លោក​លើក​ទី​៣។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​វីដេអូ​នោះ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​អាច​កើត​សង្គ្រាម​លោក​លើក​ទី​៣​ទេ? មក​ដល់​ពេល​នេះ គ្រឿង​សព្វាវុធ​របស់​សហរដ្ឋ​អាមេរិក​ដឹក​មក​កាន់​កោះ​តៃវ៉ាន់​ហើយ…»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ប្រហែល​១​នាទី​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Navy Recruiting […]

Continue Reading