វីដេអូមេដឹកនាំសហជីព និងរដ្ឋមន្ត្រីការងារច្រៀងចម្រៀងភាសាវៀតណាម គឺជាវីដេអូកាត់ត
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានរងការរិះគន់ជាបន្តបន្ទាប់ ក្រោយពីចូលកាន់តំណែងមួយនេះ។ កាលពីថ្ងៃម្សិលមិញនេះ វីដេអូមួយដែលបង្ហាញរូបលោកច្រៀងជាមួយមេដឹកនាំសហជីព ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម និងអះអាងថា រូបលោកច្រៀងជាភាសាវៀតណាម។ វីដេអូនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម និងទទួលបានមតិរិះគន់ច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះ ជាវីដេអូកាត់តតែប៉ុណ្ណោះ។ ការអះអាងលើបណ្ដាញសង្គម វីដេអូមួយដែលបង្ហាញលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមមេដឹកនាំសហជីព ច្រៀងលេងកម្សាន្តនៅក្នុងកម្មវិធីជួបជុំមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ វីដេអូនេះ បង្ហាញលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកមួយរូបនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផងនោះ បានច្រៀងចម្រៀងមួយបទជាភាសាវៀតណាម ហើយលោក ហេង សួរ និងមេដឹកនាំសហជីពដទៃទៀត បានច្រៀងបន្ទរតាមផងដែរ។ វីដេអូនេះ បានចោទលោក ហេង សួរ និងក្រុមមេដឹកនាំសហជីពទាំងនោះថា បានបញ្ចេញធាតុពិតរបស់ពួកគេជាខ្សែស្រឡាយ ឬមានប្រភពកំណើតជាវៀតណាម។ Facebook Post | Archived Link វីដេអូនេះ ទទួលបានការចូលទស្សនាដល់ទៅជាង ១លានដង […]
Continue Reading