លោក ហ៊ុន ម៉ាណែត ថតរូបស៊ែលហ្វីជាមួយសពអ្នកនាង ចេវ សុវឌ្ឍនា គឺជារូបភាពកាត់ត
ខណៈដែលគេដឹងថា លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោក គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតបន្តពីឪពុករបស់លោកនោះ រូបថតមួយសន្លឹកដែលបង្ហាញលោកថតរូបខ្លួនឯងជាមួយអ្នកនាង ចេវ សុវឌ្ឍនា ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ រូបភាពមួយសន្លឹកនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញថា រូបថតមួយសន្លឹកនេះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយឈ្មោះ ភ្លេងមច្ចុរាជ បានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃពុធសប្ដាហ៍មុន ដែលបង្ហាញឱ្យឃើញលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថតរូបខ្លួនឯងជាមួយសពស្ត្រីម្នាក់ ដែលបានធ្វើអត្តឃាតខ្លួនឯង។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍មួយនៃទំព័រហ្វេសប៊ុក ភ្លេងមច្ចុរាជ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ […]
Continue Reading