រូបថត​ចោរ​ប្លន់​ម្នាក់​ត្រូវ​បាន​កាត់​ត​ជាមួយ​មុខ​អ្នក​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ តែង​តែ​និយាយ​រិះ​គន់​របៀប​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​អង្គុយ​នឹង​កៅអី ដៃ​ទាំង​ពីរ​ដាក់​ទៅ​ក្រោយ ក្បាល​ត្រងោល និង​មាន​មុខ​មាត​ដូច​លោក សុខ សុគន្ធ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ចុង​សប្ដាហ៍​មុន។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ហាក់​ជឿ​ថា រូបថត​នេះ គឺ​ជា​រូប​លោក សុខ សុគន្ធ ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​កាត់។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​​ដែល​មាន​សាក់​រូប​មួយ​ចំនួន​នៅ​លើ​ដង​ខ្លួន និង​មាន​មុខ​មាត់​ដូច​អ្នក​អត្ថាធិប្បាយ​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​សំណេរ​លើ​រូបថត​នោះ​ថា «បទ​ល្មើស​លួច​ប្រពន្ធ​ចៅហ្វាយ»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២។ Facebook Post | […]

Continue Reading