សុនខសង្គ្រោះមួយក្បាលនៅអាមេរិកមិនជាប់ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅតួកគីថ្មីៗនេះទេ
បន្ទាប់ពីប្រទេសតួកគីរងគ្រោះរញ្ជួយដីកាលពីខែមុនដែលបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់នោះ រូបថតមួយសន្លឹកដែលបង្ហាញសត្វឆ្កែមួយក្បាល ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា សត្វសុនខមួយក្បាលនេះ បានជួយសង្គ្រោះជីវិតមនុស្សរហូតដល់ ១០នាក់ក្រោយហេតុការណ៍រញ្ជួយដី។ ការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរយ៉ាងផុសផុលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា «កំសាន្ដ» បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញសត្វឆ្កែមួយក្បាល ដែលសម្បុរពណ៍ស និងមានសភាពប្រឡាក់ដាមទៅដោយភក់។ រូបថតបង្ហោះខាងលើនេះ ត្រូវបានភ្ជាប់ទៅនឹងការលើកឡើងថា សត្វឆ្កែមួយក្បាលនេះ បានជួយសង្គ្រោះរងគ្រោះនៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគីដល់ទៅ១០នាក់។ ការអះអាងទៅលើរូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «This is how a dog that after one shift of work searching through the ruins in […]
Continue Reading