តើ​នេះ​ជា​សំណង់​ផ្ទះ​​នៅ​លើ​ដី​ទំហំ​៤០​ហិកតា​​ផ្ដល់​ឱ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការ​បំលាស់​ទី​សហគមន៍​រស់​នៅ​លើផ្ទះ​បណ្ដែត​ទឹក ដែល​ភាគច្រើន​លើស​លប់​ជា​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​នោះ​មក ការអះអាង​ជាច្រើន ត្រូវ​បាន​ភ្ជាប់​នឹង​បញ្ហា​នេះ​ជា​រឿយៗ។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​រូបថត​សំណង់​ផ្ទះ​ដូចៗ​គ្នា​មួយ​ជួរ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ក្នុង​ន័យ​ថា វា​ជា​សំណង់​ផ្ទះ​នៅ​លើ​ដី​ទំហំ ៤០​ហិកតា​ដែល​ត្រូវ​បាន​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រាប់​សិប​រយ​ដង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ ៤២​វិនាទី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​បង្ហាញ​ឱ្យ​ឃើញ​សំណង់​ផ្ទះ​ថ្ម​ជា​ច្រើន​ស្ថិត​នៅ​ជាជួរ​នៅ​តាម​បណ្ដោយ​ប្រឡាយ​ទឹក​មួយ​ខ្សែ។ សំណេរ​របស់​ទំព័រហ្វេសប៊ុក​នេះ ហាក់​អះ​អាង​ថា រូបថត​នៅ​ក្នុង​វីដេអូ​នេះ​ជា​សំណង់​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​នៅ​លើ​ដី​ទំហំ ៤០​ហិកតា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទៅ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ ជា​ថ្នូរ​នឹង​ការ​​ចាក​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេ​សាប​នៅ​ខេត្ត​កំពង់ឆ្នាំង។ វីដេអូ​នេះ​ក៏បាន​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ដែល​បាន​ថ្លែង​ក្នុង​ន័យ​ដូច​គ្នា​ថា លោក​ធានា​ការពារ​បូរណភាព​ទឹក​កម្ពុជា។ វីដេអូ​ឃ្លីប​មួយ​នេះ ទទួល​បានការ​ចែក​រំលែក​រហូត​ដល់​ទៅ​ជាង ២,២០០​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជាច្រើន​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត ដោយ​បញ្ជាក់​ថា ជា​ផ្ទះ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ភូមិ​ថ្លុកត្រាច និង​ភូមិ​អន្លង់ជ្រៃ ស្ថិត​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ខាង​ក្រោម​នេះ ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​ជាមួយ​រូបថត ២​សន្លឹក​ផ្សេង​ទៀត […]

Continue Reading