Fact-Check: តើរូបថតទាំងនេះជាទិដ្ឋភាពគ្រោះមហន្តរាយទឹកជំនន់នៅចិនក្នុងឆ្នាំ២០២១នេះឬ?
ថ្មីៗនេះ ខេត្តហឹណាន (Henan) នៅភាគខាងត្បូងប្រទេសចិន បានរងការវវាយប្រហារដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ជោគជាំប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលបណ្ដាលឱ្យមនុស្សជាច្រើននាក់ស្លាប់ មនុស្សមួយចំនួនបាត់ខ្លួន មនុស្សរាប់សែននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងបណ្ដាលឱ្យខូចខាតផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធធំធេង។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា បានបង្ហោះរូបថតមួយចំនួន ដោយអះអាងថា ជាទិដ្ឋភាពនៃគ្រោះមហន្តរាយដោយទឹកជំនន់នៅក្នុងប្រទេសចិនកើតឡើងថ្មីៗនេះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់រយដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា រូបថតពីរសន្លឹកក្នុងចំណោមនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតបួនសន្លឹកជាមួយការរៀបរាប់ថា រូបថតទាំងនោះគឺជាទិដ្ឋភាពទឹកជំនន់នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ ដែលជាទឹកជំនន់អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយមកនេះ។ រូបថតជាមួយការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកបន្តជាច្រើនដង។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «កម្មហើយប្រទេសចិន! ជាង ៦០ឆ្នាំហើយមិនដែលកើតមានគ្រោះទឹកជំនន់ខ្លាំងបែបនេះពីមុនមកទេ ទើបតែចុងឆ្នាំ២០២១នេះ ដោយកូវីដ១៩ មិនទាន់ស្រាកស្រាន្តផង ឥឡូវមានភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ ហើយនិងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋស្ទើរខ្ទេចខ្ទី»។ Facebook Post | Archived Link រូបថតជាមួយការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយទៀតផងដែរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ហើយខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកនោះ។ […]
Continue Reading