Fact-Check: តើ​លោក ស ខេង និង​លោក សម រង្ស៊ី ជួប​គ្នា​នៅ​ប្រទេស​បារាំង​មែន​ឬទេ?

ថ្មីៗ​នេះ ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​រយៈ​ពេល​ពីរ​សប្ដាហ៍​សម្រាប់​«ធុរៈ​ផ្ទាល់​ខ្លួន»។ ដំណើរ​របស់​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​រូប​នេះ​ទៅ​ប្រទេស​បារាំង នាំ​ឱ្យ​មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក ស ខេង និង​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​ឯ​ប្រទេស​បារាំង​ផង​ដែរ​នោះ បាន​ជួប​ពិភាក្សា​គ្នា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ថែម​ទាំង​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក ស ខេង ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី ផង​ដែរ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា មេដឹកនាំ​ទាំង​ពីរ​រូប​នេះ បាន​ជួប​គ្នា​មែន។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា​កន្លង​មក​ថ្មីៗ​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជ​ន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​នោះ ចាប់​ដៃ​គ្នា​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​ អះ​អាង​ថា លោក ស ខេង និង​លោក […]

Continue Reading