ព្រះឆាយាល័ក្ខព្រះបាទជ័យជេដ្ឋាទី២ តើជាការពិតមែនឬទេ?
ខណៈដែលប្រវត្តិសាស្ត្រកម្ពុជាជាមួយប្រទេសវៀតណាម នៅតែជាប្រធានបទនៃការជជែក និងចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ក្នុងឈុតសម្លៀកបំពាក់ជារាជវង្សវៀតណាមនោះ ត្រូវបានគេអះអាងថា ជាព្រះបាទជ័យជេដ្ឋាទី២ ដែលបានធ្វើឱ្យមានការបាត់បង់ទឹកដីព្រៃនគរ (កម្ពុជាក្រោម) ទៅប្រទេសវៀតណាម។ ការអះអាងនេះ ត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ម្នាក់ ដោយមានការចែកចាយ និងប្រតិកម្មជាច្រើនដង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ស្ថិតក្នុងសម្លៀកបំពាក់អ្នកមានបុណ្យស័ក្តិ និងពាក់ដួន ដោយបានភ្ជាប់នឹងការលើកឡើងថា រូបថតមួយសន្លឹកនេះព្រះឆាយាល័ក្ខរបស់ព្រះបាទជ័យជេដ្ឋាទី២។ ការបង្ហោះរូបថតខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុកអ្នកប្រើប្រាស់ខាងលើ ដែលរៀបរាប់ថា «អាជ័យសេដ្ឋាទីពីរយកប្រពន្ធយួនអស់ព្រៃនគរ អាជ័យសេថោកទីបីយកប្រពន្ធយួនហាន់ណូយងាប់អស់បីលាននាក់ អស់ប្រទេសទាំងមូល តើវាឈ្មោះអ្វី? ចូលខមិន(បិតាបង្កើតរបបប្រល័យពូជសាសន៍)»។ Facebook Post | Archived Link រូបថតដែលភ្ជាប់នឹងការលើកឡើងបែបនេះ ក៏ទទួលបានការចែករំលែកជាច្រើនដង ខណៈដែលមានការបញ្ចេញមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលរូបថត និងខ្លឹមសារសំណេរទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived […]
Continue Reading