រូបថត​ឈ្លើយ​សឹក​អ៊ុយក្រែន​ឆ្នាំ​២០១៤ ត្រូវ​បាន​អះ​អាង​ថា ជា​ទាហ​ាន​រុស្ស៊ី​ដែល​អ៊ុយក្រែន​ចាប់​ខ្លួន​ថ្មីៗ

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ ២​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​កង​ទ័ព​អ៊ុយក្រែន​ចាប់​ខ្លួន។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ២​សន្លឹក ដែល​បង្ហាញ​ទាហាន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា ទាហាន​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​អ៊ុយក្រែន​ចាប់​ខ្លួន​បាន​នៅ​ក្នុង​សង្គ្រាម​​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ចិត្ត​ទេវទ្ត មាត់​ទេវតា ដែល​សរសេរ​រៀបរាប់​ថា «សំណាង​ហើយ​ដែល​ទាហាន​អ៊ុយក្រែន​អត់​សម្លាប់​ចោល! នេះ​ជា​ពួក​ទាហាន​រុស្ស៊ី​ ដែលទាហាន​អ៊ុយក្រែន​ចាប់​បាន និង​ព្រម​ដោះ​លែង​ឱ្យ​ទៅ​ជួប​ជុំ​គ្រួសារ​របស់​ពួកគេ​វិញ»។ FACEBOOK POST | ARCHIVED ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដូច​គ្នា​នេះ ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​នៅ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ចុង​ក្រោយ​នេះ។ FACEBOOK POST | ARCHIVED FACEBOOK POST […]

Continue Reading