តើ​គ.ជ.ប.​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត​ដូច​ការ​អះអាង​មែន​ឬទេ?

ខណៈ​ការ​បោះ​ឆ្នោត​ជាតិ​ខិត​កាន់​តែ​ជិត​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ការអះអាង​មួយ​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ដែល​គូស​សន្លឹក​ឆ្នោត​ចោល នឹង​ត្រូវ​បាន​រក​ឃើញ​អត្តសញ្ញាណ​បាន​ដោយសារ​តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​លើ​សន្លឹក​ឆ្នោត។ ការ​អះអាង​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទាក់ទាញ​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ពី​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ពិនិត្យ​មើល​បទប្បញ្ញត្តិ​ច្បាប់​បោះឆ្នោត យើង​រក​ឃើញថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម លោក ខាន់ ចាន់សុផល បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ១១​នាទី​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​លោក​និយាយ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​តម្រូវ​ឱ្យ​អ្នក​បោះ​ឆ្នោត​ផ្តិត​មេដៃ​នៅ​លើ​សន្លឹក​ឆ្នោត ដែល​អាច​ឱ្យ​គេ​ដឹង​ពី​អត្ត​សញ្ញាណ​អ្នក​បោះ​ឆ្នោត​ណា​ដែល​បាន​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ។ ការ​អះអាង​របស់​លោក ចាន់សុផល ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិ​លមិញ​នេះ ហើយ​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ចំពោះ​ការរៀបរាប់​របស់​លោក​អំពី​របៀប​បោះ​ឆ្នោត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​របស់​លោក ចាន់សុផល នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ពោល​ត្រឹម​តែ ៣​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​២៣ កក្កដា​ខាង​មុខ​នេះ។ Facebook Post | Archived Link សកម្មជន​គាំ​ទ្រ​បក្ស​កាន់​អំណាច​រូប​នេះ ក៏​បាន​បង្ហោះ​វីដេអូ​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ​កាល​ពី​​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ ប៉ុន្តែ បាន​ដក​ចេញ​ទៅ​វិញ បន្ទាប់​ពី​មាន​ភាព​ចម្រូង​ចម្រាស់ និង​ប្រតិកម្ម​ពី​មហាជនមួយ​ចំនួន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ទាញ​យក​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​កាន់​អំណាច លោក ខាន់ ចាន់សុផល […]

Continue Reading