តើ​កម្ពុជា​នឹង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប​មែនឬ?

នៅ​ដើម​សប្ដាហ៍​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​មួយ​ចំនួន​ឱ្យ​គាំ​ទ្រ​ដល់​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ–សៀមរាប។ បន្ទាប់​មក រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព្រោង​ព្រាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សារព័ត៌មានានា។ រូបភាព​តម្រាយ​ផ្លូវ​កាត់​បឹងទន្លេសាប​នេះ បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​បឹង​ទឹកសាប​ដ៏​ធំ​មួយ​នេះ។ ទោះជាយ៉ាងណា កិច្ច​សម្ភាស​ជាមួយ​មន្ត្រី​ក្រសួង​ បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូប​តម្រាយ​ផ្លូវ​​ភ្នំពេញ-សៀមរាប ដែល​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ រូបតម្រាយ​ផ្លូវ​នេះ ត្រូវ​បាន​ផ្សាយ​ជាមួយ​នឹង​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ ដែល​និយាយ​អំពី​ការ​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ តម្រាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប ត្រូវ​បាន​គេ​ជឿ​ថា នឹង​ត្រូវ​សាង​សង់​កាត់​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​ទន្លេ​សាប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ដែល​ភ្ជាប់​ជាមួយ​រូប​ភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប មុន​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា។ Facebook Post | Archived Link ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ព័ត៌មាន​រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ បាន​មក​ពី​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ ទទក ឬ TVK ដែល​បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដូច​គ្នា​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។ Facebook Post […]

Continue Reading